ទូរសព្ទ័

Lumia 1020 កំនែបើកចំហ មាននៅក្នុង សហរដ្ឋអាមេរិច មានតំលៃ 735 USD

Lumia 1020 បានប្រកាសជាផ្លូវការនៅក្នុងសបា្ដហ៍កន្លងមកនេះបាននាំមក សារៈប្រយោជន៍ សំរាប់ក្នុង ការ បង្ហាញ បច្ចេកវិទ្យា។ ក្នុងសហរដ្ឋអាមេរិច Lumia 1020 គឺត្រូវចែកចាយដោយក្រុមហ៊ុនផ្ដល់សេវា AT&T នៅ ថ្ងៃ ទី 26/7 នៅក្នុងតំលៃ 300 USD ដោយភ្ជាប់ជាមួយកិច្ចសន្យាធានារ៉ាប់រងក្នុងរយៈពេល 2 ឆ្នាំ។
ក្នុងនោះភ្នាក់ងារចែកចាយ Negri Electronics កំពុងអនុញ្ញាតអោយ អតិថិជនធ្វើការបញ្ជាទិញ នូវកំនែ បើកចំហរ នៃទូរសព្ទនេះមានតំលៃ 735,5 USD ប៉ុន្តែ នៅមិនទាន់ដឹង ពីថ្ងៃប្រគល់ទំនិញជូននៅឡើយទេ។ ប្រហែល ជា និងអាចដល់ដៃអតិថិជនក្នុងរយៈពេលឆាប់ៗនេះក្រោយពេលដែល AT&T ប្រកាសជាផ្លូវការ នូវ ការលក់ទូរសព្ទនេះ។

slide.jpg

ចាប់ពីថ្ងៃទី 14/7, Lumia 1020 គឺអាចបញ្ជាទិញមុននៅក្នុងប្រទេសអាឡឺម៉ង់, ប៉ុន្តែ អតិថិជន ដែលបញ្ជាទិញ និងត្រូវ រង់ចាំយូរបន្តិច ទើបទទួលបានផលិតផលនេះ។ កំនែថ្មីសំរាប់ទីផ្សារអ៊ឺរ៉ុប នៃឧបករណ៍នេះ និងចេញ នៅ ចុងឆមាសទី 3 ជាមួយ និង តំលៃបញ្ជាទិញមុនជាថ្លៃជាងច្រើន, 800 EUR។

Ericsson ពិសោធ ​Window of Opportunity​ បំពាក់​ប្រព័ន្ធ​គ្មាន​ខ្សែ​​នៅ​លើ​រថយន្ត​

បច្ចុ​ប្បន្ន​នេះ​ Ericssson​ កំពុង​ធ្វើ​ការ​ពិ​សោធន៍​និង​អភិ​វឌ្ឍន៍​ទៅ​លើ​គំរោង​មួយ​ដែល​មាន​ឈ្មោះ​ថា​ Window of Opportunity ភ្ជាប់​ទៅ​នឹង​​ស្លាប​បង្អួច​កញ្ចក់​​​អា​គា​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ទី​ កន្លែង​ពង្រីក​​សមត្ថភាព​​គ្រប​ដណ្តប​នៃ​រលក​សញ្ញាល់​របស់​ប្រព័ន្ធ​គ្មាន​ ខ្សែ (Wireless)។ ដោយ​ប្រើ​​អង់​​តែន​ដែល​មាន​រូប​ភ្លឺ​ឆ្លុះ​​​ ង្អួច​កញ្ចក់​នឹង​ក្លាយ​ទៅ​ជា​កន្លែង​ផ្សាយ​សេវា​ប្រព័ន្ធ​គ្មាន​ខ្សែ​ដែល​ មាន​ល្បឿន​លឿន​ដូច​ជា​3G ជា​ដើម​។ វា​អាច​ជួយបង្កើន​នូវ​កំរិត​រលក​សញ្ញាល់​កើន​ឡើង​បាន​យ៉ាង​ជា​ច្រើន​ដង​ធៀប​ ជា​មួយ​បច្ចុប្បន្ន​នេះ​។

slide.jpg

តាម​រយៈ​​Window of Opportunity​ស្លាប​បង្អួចកញ្ចក់​​របស់​រថ​យន្តក្រុង​ក៏​អាច​ដំឡើង​ប្រព័ន្ធ​ គ្មាន​ខ្សែ(Wi-Fi)​ដើម្បី​ផ្តល់​សេវា​កម្ម​ដល់​អ្នក​ដំណើរ​តាម​រថយន្ត​។​​​​ ​​​

Ericsson ​ថែម​ទាំង​មាន​បំណង​ប្រើ​ស្លាប​បង្អួច​កញ្ចក់​ដើម្បី​បញ្ជា​រាល់​ឧបករណ៍​ អេឡិច​ត្រូ​និក​សំរាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ដូច​ជា កង្ហារ​ អំពូល​ ប្រដាប់​ស្រូប​ខ្យល់​ ម៉ា​ស៊ីន​ត្រជាក់​…។ ចង់​បញ្ជា​ដល់​ឧបករណ៍​ណា​មួយ​​ខាង​លើ​អ្នក​ប្រើ​គ្រាន់​តែ​​យក​ដៃ​ចុច​ទៅ​លើ ​រូប​សញ្ញា​របស់​វា​នៅ​លើ​ផ្ទៃ​កញ្ចក់​វា​ជា​ការ​ស្រេច​។ ហើយ​គេ​ក៏​អាច​ភ្ជាប់​ផ្ទាំង​សូឡា​ទៅ​លើ​ស្រទាប់​កញ្ចក់​ដើម្បី​ស្រូប​យក​ ពន្លឺ​ព្រះ​អា​ទិត្យ​បំលែង​ជា​​ថាម​ពល​អគ្គិសនី​​ហើយ​​ផ្គត់​ផ្គង់​ថាម​ពល​ ដល់​ប្រព័ន្ធ​នេះ​ខ្លួន​ឯង​និង​បញ្ជូន​បរិមាណ​ថាម​ពល​សេស​សល់​ទៅ​ឲ្យ​ឧបករណ៍ ​ដ​ទៃ​ទៀត​។ លើស​ពី​នេះ ​Ericsson ក៏​ចង់​កែ​ច្នៃ​ផ្ទាំង​កញ្ចក់​នេះ​ឲ្យ​ទៅ​ជា​​ក្តា​សំរាប់​កត់​ត្រា រាល់​អត្ថ​សេចក្តី​ដែល​បាន​កត់​ត្រា​នឹង​ផ្ញើ​ចូល​ទៅ​កាន់​ប្រអប់​សារ​អេ​ ឡិច​ត្រូ​និក​របស់​អ្នក​។

Ericsson បាន​ឲ្យ​ដឹង​ថា​​នឹង​បញ្ច​ប់​​គំរោង​នេះ​ក្នុង​អនា​គត​ឆាប់​ៗ​ខាង​មុខ​ តែ​មិន​ទាន់​ឲ្យ​ដឹង​នូវ​តំលៃ​និង​ទី​តាំង​ដែល​នឹង​ត្រូវ​ចែក​ចាយ​ផលិត​ផល ​Window of Opportunity នេះ​នៅ​ឡើយ​ទេ។

វីដេ​អូ​​ស្តី​ពី​បទ​បង្ហាញ​​បច្ចេក​វិទ្យា​ Window of Opportunity របស់ ​Ericsson
ប្រភព: Ericsson

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s